ឯកឧត្តម ម៉ុម ជឹមហ៊ុយ ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីការិយាល័យបោះឆ្នោត ស្ថិតនៅសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ
ព្រឹកថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីការិយាល័យបោះឆ្នោត ស្ថិតនៅសាលាសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញដើម្បីស្តាប់របាយការណ៍រួមក្នុងមូលដ្ឋាន និងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍រួចមក ឯកឧត្តមប្រធាន បានសម្តែងការកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានខិតខំបំពេញការងារជូនប្រជាពលរដ្ឋបានល្អ ដោយការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅបានដោយរលូន។ បន្តលើកទឹកចិត្តឱ្យខិតខំអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ តាមការណែនាំរបស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត។ ក្នុងឱកាសនោះឯកឧត្តមប្រធាន ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ។